Chelsea និង Paris Saint-Germain ជាក្រុមយក្សធំ២នៅអឺរ៉ុបចុងក្រោយបំផុតដែលបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើឆ្នើម Aurelien Tchouameni របស់ Monaco យោងគេហទំព័រASបានចុះផ្សាយ។កីឡាករវ័យ ២២ ឆ្នាំរូបនេះបានជាប់ឈ្មោះបង្ហាញខ្លួនយ៉ាងទៀងទាត់ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Niko Kovac និងបច្ចុប្បន្នគឺលោក Philippe Clement ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និងAssist ២ដង ក្នុងការបង្ហាញខ្លួនសរុបគ្រប់ក្របខណ្ឌប្រកួត៤៣លើកនៅរដូវកាលនេះ។

ទម្រង់លេងរបស់ Tchouameni ក៏ទទួលបានការចាប់អារម្មណ៏ពីសំណាក់ក្រុមដែលជោគជ័យបំផុតនៅ Champions League គឺ អធិរាជស Real Madrid ខណបិសាចក្រហម Man. United បានសម្លឹងឃើញបេក្ខភាពកីឡាកររូបនេះអាចជំនួសតំណែង Paul Pogba បានបន្ទាប់ ពី PSG បន្តរចរចារត្រៀមផ្តល់កិច្ចព្រមព្រៀង សម្រាប់ Pogba ដែលនឹងក្លាយជាកីឡាករអាចផ្ទេរចេញដោយ ឥតគិតថ្លៃក្នុងខែមិថុនាខាងមុខនេះ ។

ប្រភពខាងលើបន្តថាៈ Tchouameni ពេញចិត្តនិងមានក្តីសុបិន្តផ្លាស់ទៅ Real Madrid បើទោះបីជាទទួលបានការចាប់អារម្មណ៏ ពី សំណាក់ក្លឹបធំៗខាងលើ។ សម្រាប់បច្ចុប្បន្នកិច្ចសន្យារបស់ Tchouameni នៅកីឡដ្ឋាន Stade Louis II នឹងត្រូវផុតកំណត់នៅចុងរដូវកាល ២០២៣-២០១៤ហើយប្រសិនពួកគេខកខាននាំយកតីតយុវជនថ្នាល Bordaux រូបនេះ នោះក្រុមលោក Carlo Ancelloti និងបង្វែគោលដៅនាំយក N’Golo Kante របស់ក្រុមតោខៀវ Chelsea ជំនួសវិញ។

ប្រភព៖ Sportsmole