Juventus បានចូលខ្លួនត្រៀមចរចារចុះហត្ថលេខាខ្សែបម្រើវ័យក្មេងដ៏មានទេពកោសល្យ Aurelien Tchouameni របស់ Monaco មករួមក្រុម។មិនមែនមានតែក្លឹបយក្សអ៊ីតាលីមួយទេកីឡាករវ័យ ២១ ឆ្នាំរូបនេះកន្លងមកទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅទ្វីបអឺរ៉ុបមាន Chelsea និង Liverpool ព្រមទាំង Real Madrid ផងដែរ។ចាប់ផ្តើមរដូវកាលថ្មីនៅលីគកំពូលបារាំងបានល្អ Tchouameni មានឪកាសបានជាប់ជម្រើសជាតិដោយបង្ហាញខ្លួនលើកដំបូងអោយក្រុមមាន់គកបារាំងនៅខែកញ្ញាហើយចាប់តាំងពីពេលនោះមករូបគេចូលលេងសរុបអោយក្រុមលោកDidier Deschamp បាន ៥ លើក។

ប្រភពពី Tutto Sport បានលើកឡើងថាៈគ្រូបង្វឹកលោក Massimiliano Allegri បានចាត់ទុក Tchouameni គឺជាបេក្ខភាពដ៏ ស័ក្តសមសម្រាប់ជំនួស Aaron Ramsey និង Weston McKennie ដែលអាចចាកចេញពីក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin នាខែមករា២០២២ខាងមុខ។ Tchouameni បានចូលរួមជាមួយ Monaco ពីក្រុម Bordeaux នៅខែមករាឆ្នាំ ២០២០ ជាមួយនឹងកិច្ចសន្យារបស់គាត់នៅ Stade Louis II មានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ ២០២៤ ។

ប្រភព៖ Sportsmole