Kylian Mbappe បានប្រាប់មិត្តរួមក្រុមបារាំង Paul Pogba ថាគាត់មានអារម្មណ៏ហត់នឿយនិងឆ្អែតចិត្ត នៅពេលដែលកីឡាករទាំងពីរបានមកជួបជុំគ្នាកាលពីថ្ងៃចន្ទដើម្បីត្រៀមបង្ហាញខ្លួនសម្រាប់កាតព្វកិច្ចជាអន្តរជាតិ សមាជិកជ័យលាភី World Cup ២០១៨វ័យ ២៣ ឆ្នាំរូបនេះ បានប្រាប់ពាក្យសម្តីនេះទៅខ្សែបម្រើនិងជាមិត្តរួមជាតិ Man. United កីឡាករ Pogba ខណៈកីឡាករទាំងពីរបានបង្ហាញខ្លួនក្នុងកាតព្វកិច្ចអន្តរជាតិនិងផ្តិតរូបថតបាន FFF TV ។ កិច្ចសន្យារបស់ខ្សែប្រយុទ្ធជួរមុខក្រុម Paris Saint-Germain នឹងត្រូវផុតកំណត់នៅចុងខែមិថុនាព្រមជាមួយទំនាក់ទំនងយ៉ាងខ្លាំងក្នុងការផ្លាស់ទៅកាន់ Real Madrid ដោយគ្មានតម្លៃខ្លួន។

Mbappe បានស៊ុតបញ្ចូលទីបាន ២៦គ្រាប់ និង assists ១៧ ដងក្នុងការបង្ហាញខ្លួន ៣៧ លើកសម្រាប់ក្លឹបយក្សបារាំងនៅរដូវកាលនេះ ប៉ុន្តែគាត់មិនអាចរារាំងពួកគេពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនោះទេ បើទោះបីជាស៊ុតបញ្ចូលទីរកគ្រាប់បាល់នៅក្នុងជើងទាំងពីរទល់នឹងក្រុម Real Madrid ក៏ដោយ។

Mbappe បានបង្ហាញពីចេតនាមិនចង់បន្តកុងត្រាជាមួយក្រុមរបស់លោក Mauricio Pochettino ឡើយ ស្របពេល Pogba នឹងផុតកុងត្រានៅ Man United នៅរដូវក្តៅនេះ ស្របពេលខ្សែបម្រើកណ្តាលរូបនេះបានសម្លឹងរកឪកាស ចាកចេញពីក្លឹបជើងឯកអង់គ្លេស ២០ សម័យ ដោយគ្មានតម្លៃផ្ទេរផងដែរ។

ប្រភព៖ Sportsmole