Kylian Mbappe បានបង្ហើបប្រាប់អោយដឹងថាក្តីសុបិននៃការលេងឱ្យក្រុមអធិរាជស Real Madrid គឺមិនទាន់បានបញ្ចប់នៅឡើយទេ បើទោះជារូបគេបានសម្រេចចិត្តបន្តចុះកុងត្រាថ្មីជាមួយក្លឹប Paris St-Germain ក៏ដោយ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធក្រុមមាន់គកបារាំងវ័យ២៣ឆ្នាំរូបនេះបានច្រានចោលឪកាសផ្លាស់ទៅកាន់ក្រុមជើងឯកអេស្ប៉ាញកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីចុះកុងត្រាថ្មីរយៈពេល៣ឆ្នាំ លេងនៅទឹកដីParc Des Princes ជាមួយក្លឹបជើងឯកLigue-១បន្តទៀត ។

ទោះជាយ៉ាងណាពាក្យសម្តីត្រូវបានដកស្រង់ដោយ BBC Sport កាលពីថ្ងៃចន្ទ Mbappe នៅតែមិនបានបោះបង់មហិច្ឆតា ក្នុងការផ្ទេរទៅកាន់ទឹកដី Santiago Bernabeu សម្រាប់ពេលវេលាបន្ទាប់ក្នុងអាជីពរបស់គាត់នោះទេ។ អតីតកីឡាករ Monaco រូបនេះ បន្តថាៈអ្នកមិនដឹងថាមានអ្វីអាចកើតឡើងនៅពេលអនាគតទេ។

តែខ្ញុំបានបោះបង់ការគិតពីអនាគត ខ្ញុំគិតតែពីបច្ចុប្បន្ន ហើយបច្ចុប្បន្នគឺខ្ញុំបានចុះកុងត្រាថ្មីជាមួយក្រុម។ហើយជាដំបូងឡើយខ្ញុំបាននិយាយទៅកាន់ប្រធានក្លឹប Real Madrid ពីព្រោះខ្ញុំមានការគោរពច្រើនចំពោះគាត់និងក្លឹប។ ខ្ញុំគិតថាវាសំខាន់ក្នុងការនិយាយដោយផ្ទាល់ប្រាប់ថាខ្ញុំនឹងមិនទៅទេ។ ហើយដើម្បីក្លាយជាកីឡាករដ៏អស្ចារ្យអ្នកត្រូវតែ មានភាពស្មោះត្រង់ ហើយអ្វីគ្រប់យ៉ាងនិងល្អ ពីព្រោះយើងមានទំនាក់ទំនងល្អ។

ប្រភព៖ BBC