កីឡាករឆ្នើមរបស់ក្រុម Real Madrid ខ្សែប្រយុទ្ធ Karim Benzema ចង់វិលត្រលប់ទៅអតីតក្លឹប Lyon ជាមួយគោលបំណងបញ្ចប់អាជីពរបស់ខ្លួននៅទីនោះក្រោយចាកចេញពីក្រុមនៅលីកកំពូលបារាំងតាំងពីឆ្នាំ២០០៩។

អតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះជាកីឡាកររកគ្រាប់បាល់នាំមុខគេនៅ La Liga នាពេលបច្ចុប្បន្ន និង សម្រាប់រដូវកាល២០១៩-២០២០ នេះដោយស៊ុតបញ្ចូលទី១៩គ្រាប់ និង Assist ៩គ្រាប់់ក្នុង៣៦ប្រកួត។

ប្រភព៖ Besoccer