ក្លិប Real Madrid បានសម្រេចចិត្តបន្តកុងត្រាថ្មីដល់ខ្សែប្រយុទ្ធជើងចាស់ដ៏មានបទពិសោធន៏ Karim Benzema ដែលក្លឹប ចាត់ទុកថាជាកីឡាករមិនទាន់មានបេក្ខភាពណាអាចជំនួសបាននៅឡើយ។ គួរបញ្ជាក់ថាកិច្ចសន្យារបស់កីឡាករសញ្ជាតិបារាំងរូបនេះជាមួយក្លឹបយក្សអេស្ប៉ាញនឹងអស់សុពលភាពផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយ ។ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប១៣សម័យមានបំណង ចង់រក្សាទុកខ្សែប្រយុទ្ធឆ្នើមរូបនេះបានយ៉ាងហោចណាស់៣រដូវកាលទៀតនិងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានខណៈ Real Madrid មិនចង់បាត់បង់រូបគេដូចជាអតីតប្រធានក្រុម Sergio Ramos ទៀតទេ។

ក្លិបនៅឡើយសម្រេចកិច្ចព្រមព្រៀងបន្តកុងត្រាថ្មី ចាប់តាំងពីពួកគេបានលើកឡើងដាក់លើតុពិភាក្សាកាលពីខែឧសភាកន្លងទៅនេះបើតាមអ្នកកាសែតអ៊ីតាលី Fabrizio Romano បានបញ្ជាក់ប្រាប់ ។ដូច្នេះហើយឥឡូវនេះពួកគេបានបន្តការងារនេះឡើងវិញមុនពេលចាប់ផ្តើមរដូវកាលថ្មី។អ្នកកាសែតល្បីឈ្មោះរូបនេះបានបញ្ជាក់ថាៈ Real Madrid បានត្រៀមខ្លួនផ្តល់ជូន Karim Benzema នូវកិច្ចសន្យាថ្មីរហូតដល់ខែមិថុនាឆ្នាំ ២០២៣ ដូចដែលបានគ្រោងទុកតាំងពីខែឧសភា” ។

Real Madrid មានបំណងរក្សាទុកកីឡាកររបស់ខ្លួនមួយចំនួនបន្ថែមទៀត ក្រោយពី Dani Carvajal ជាកីឡាករចុងក្រោយដែលបានចុះកិច្ចសន្យារហូតដល់ឆ្នាំ ២០២៥ជាមួយក្លឹបរួចមក ។

ប្រភព៖ Besoccer