ខ្សែប្រយុទ្ធ Karim Benzema របស់ក្លឹប Real Madrid និងងមានឱកាសត្រឹមតែ៤0% ប៉ុណ្ណោះក្នុងការមានវត្តមានសម្រាប់ការប្រកួតក្នុងជំនួបដ៏សំខាន់នៅ La Liga នាថ្ងៃអាទិត្យជាមួយ Barcelona នាកីឡាដ្ឋាន Santiago Bernabeu ។គួរបញ្ជាក់ថាកីឡាករអន្តរជាតិបារាំងរូបនេះបង្ហាញទម្រង់លេងបានល្អបំផុតនៅរដូវកាលនេះដោយរកបានគ្រាប់បាល់៣២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ១៣ ដងក្នុងការ បង្ហាញ ខ្លួនសរុប ៣៤ លើកនៅគ្រប់ក្របខណ្ឌប្រកួត ទាំងអស់។ ក្នុងនោះ Benzema បានស៊ុតបាល់បញ្ចូលទីបាន ២២ ដង និង Assists ១១លើកក្នុងការបង្ហាញខ្លួន ២៥ដងនៅក្របខណ្ឌ La Liga នារដូវកាលនេះ។

ទោះយ៉ាងណា Benzema បានជួបបញ្ហារបួសកំភួនជើងក្នុងការប្រកួត La Liga កាលពីថ្ងៃចន្ទជាមួយ Mallorca យោងការចុះផ្សាយរបស់គេហទំព័រអេស្ប៉ាញ Marca ខ្សែប្រយុទ្ធដ៏មានបទពិសោធន៏រូបនេះមានឪកាស តិចជាង៥០ភាគរយ ប៉ុន្តែគ្រូបង្វឹកអ៊ីតាលីលោក Carlo Ancelotti បានបញ្ជាក់ថានិងមិនដាក់អោយកីឡាករអន្តរជាតិបារាំងរូបនេះចូលលេង លុះត្រាតែ Benzema មានកាយសម្បទាពេញលេញឡើងិញ។

ប្រភពបន្តថាៈ លោក Ancelotti ក៏និងមិនប្រថុយប្រថានដាក់អោយ Benzema ចូលលេង មុនការប្រកួត Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយ Chelsea នៅខែក្រោយនោះដែរ ក៏ព្រោះតែ Real Madrid មាន ១០ ពិន្ទុដាច់ពីក្រុមលេខ ២ Sevilla និង ១៥ ពិន្ទុពីក្រុមលេខ ៣ Barcelona នៅកំពូលតារាង La Liga។

ប្រភព៖ Sportsmole