Hazard បានបញ្ជាក់ប្រាប់ថារដូវកាលដំបូងរបស់ខ្លួនជាមួយក្រុម Real Madrid គឺអាក្រក់មិនធ្លាប់មាន។ កីឡាករតម្លៃខ្លួន១០០ លានអឺរ៉ូសញ្ជាតិបែលហ្សិករូបនេះ បានរងរបួសមុនពេលរដូវកាល២០១៩-២០២០ ចាប់ផ្តើមចំណាយពេលតស៊ូហ្វឹកហាត់យ៉ាងយូរដើម្បីវិលត្រលប់មករកភាពប្រក្រតីមុនពេលជួបបញ្ហារបួំសម្តងទៀត។

Hazard បន្តថា ទោបីជាមានរបួសប៉ុន្តែរូបគេបានជួបជាមួយបទពិសោធន៏និងកីឡាករថ្មីៗ ហើយសង្ឃឹមថាកិច្ចសន្យានៅសល់៤ឆ្នាំជាមួយក្លឹបរូបគេនិងខិតខំធ្វើអោយបានល្អឡើងវិញ។