ក្លិប Lazio បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមការដេញថ្លៃចុះហត្ថលេខាខ្សែបម្រើ-ប្រយុទ្ធស្លាប Memphis Depay ពីសំណាក់ក្លឹបយក្សបារាំង Lyon។

Depay បានបង្ហាញទម្រង់លេងល្អជាលំដាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយក្លឹប ក្រោយផ្ទេរពីបិសាចក្រហម Man.Utd នៅឆ្នាំ២០១៧។ Lazio នៅតែរក្សាក្តីសង្ឃឹមចុះហត្ថលេខានាំយកកីឡាករអន្តជាតិហូឡង់រូបនេះនៅតម្លៃ ៥០លានយូរ៉ូនៅរដូវក្តៅនេះ។

បច្ចុប្បន្នកីឡាករវ័យ ២៦ឆ្នាំរូបនេះនៅមានកិច្ចសន្យាជាមួយក្លឹបដល់ខែមិថុនា ឆ្នាំ២០២១ ខាងមុខ តែក្លឹប Lazio បានមើលឃើញពីកំសោយទំនាក់ទំនងរវាងសាមីខ្លួននិងក្លឹប ទើបក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់លេខរៀង ទី១បណ្តោះអាសន្ននេះចង់ចាប់យកឪកាសនេះដើម្បីផ្ទេរយក Depay មករួមក្រុមតែម្តង។

ប្រភព៖ Goal