ក្លិប Lazio កាលពីថ្ងៃសុក្របានរងពិន័យជាទឹកប្រាក់ចំនួន ១៥០,០០០ អឺរ៉ូស្មើនិង (១២៨,០០០ ផោន) ហើយលោក Claudio Lotito ដែលជាប្រធានក្លិបបានរងការហាមឃាត់រយៈពេល ៧ ខែពីបទរំលោភលើច្បាប់រឹតបន្តឹងការការពារ មេរោគកូវីត-១៩។ យោងការស៊ើបអង្កេតរបស់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) បានរកឃើញថាក្លឹបកំពុងមានវត្តមានលេងនៅលីគកំពូលអ៊ីតាលី SerieA មិនបានរាយការណ៍ពីករណីឆ្លងវីរុសវីរុសវិជ្ជមានទៅអាជ្ញាធរសុខាភិបាលដែលប្រចាំការក្នុងស្រុកនោះទេ។

ទោះយ៉ាងណា កន្លែងហ្វឹកហាត់របស់ក្លឹបត្រូវបានត្រួតពិនិត្យហើយលទ្ធផលតេស្ត ត្រូវបានគេយកទៅកាលពីខែវិច្ឆិកាឆ្នាំមុនក្នុងអំឡុងពេលនៃការស៊ើបអង្កេតលើការរំលោភបំពានបំរាមខាងលើនេះ។លើសពីនេះទៀត Lazio បានអនុញ្ញាតឱ្យកីឡាករ ៣ នាក់ចូលរួមហ្វឹកហាត់បន្ទាប់ពីទទួលបានការធ្វើតេស្ត៍រកឃើញវិជ្ជមានមេរោគកូវីត១៩។ជាមួយគ្នានោះផងដែរក្រុមគ្រូពេទ្យពីរក្រុមក៏ត្រូវបានព្យួរការងាររយៈពេល ១២ ខែផងដែរ។

ទោះយ៉ាងណា Lazio បានឆ្លើយតបជាលើកដំបូងថាពួកគេនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រម ហើយបានបដិសេធរាល់កំហុសដែលបានចោតប្រកាន់ខាងលើ ក្រោយធ្វើសេចក្តីថ្លែងការណ៍មួយយ៉ាងខ្លីថាៈ យើងជឿជាក់លើយុត្តិធម៌របស់កីឡា ។

ប្រភព: BBC