ទីបំផុតលោក Antonio Conte បានសម្តែងភាពរីករាយលើការវិវឌ្ឍចំពោះទម្រង់លេងរបស់ Christian Eriksen នៅប៉ុន្មានប្រកួតចុងក្រោយនាកីឡដ្ឋាន San Siro របស់ខ្លួន។ គួរកត់សម្គាល់ថាកីឡាករអន្តរជាតិដាណឺម៉ាករូបនេះបានចាប់ផ្តើមអាជីពមិនទទួលបានទំនុកចិត្តអោយរូបគេចូលលេងជម្រើសដំបូង នោះទេ ក្រោយផ្ទេរមកលីកកំពូលអ៊ីតាលី SerieA កាលពីខែ មករាឆ្នាំ២០២០។ ទោះយ៉ាងណាអតីតខ្សែបម្រើ Tottenham រូបនេះបានស្នើសុំការចាកចេញទៅអង់គ្លេសវិញកំលុងពេលទីផ្សារដោះដូរកីឡាករ បានបើកជាលើកទី២កាលពីខែមករាថ្មីៗនេះ តែត្រូវបរាជ័យ ។

គ្រាប់បាល់ហ្វ្រីឃីកយ៉ាងល្អរបស់ Eriksen សម្រាប់ការប្រកួតផ្តួលគូប្រជែងដ៏ជូរចត់ AC Milan នៅ Coppa Italia កាលពីខែមុននិងជួយក្រុមអោយបន្តផ្តួល Lazio ដើម្បីឈរកំពូលតារាងកាលពីថ្ងៃអាទិត្យដែលនាំឱ្យលោក Conte បានមើលឃើញពី គុណតម្លៃរបស់ Eriksen ឡើងវិញ។

បើទោះបីជាទើបតែចូលលេងបាន៦ដងនៅលីកកំពូលអ៊ីតាលី SerieA នៅរដូវកាលនេះលោក Antonio Conte បាននិយាយពីឈ្មោះរូបគេប្រាប់គេហទំព័រអ៊ីតាលី Tuttosport យ៉ាងដូច្នេះថាៈគាត់ចាប់ផ្តើមយល់ពីការលេងនៅក្នុង ក្រុមបានខ្លះនិងបង្ហាញពីសញ្ញាដែលយើងចង់បានពីគាត់។នៅក្នុងការប្រកួតជាមួយ Lazio រូបគេធ្វើបានល្អនិងដោយប្រុងប្រយ័ត្នបំផុត។

ប្រភព: Sportsmole