ក្រុម Inter Milan, Napoli និង Lazio ចាប់អារម្មណ៍ក្នុងការចុះកុងត្រានាំយកខ្សែការពារ Emerson Palmieri ពីក្លឹបតោខៀវ Chelsea នៅរដូវកាលដោះដូរនារដូវក្តៅនេះ។កីឡាករវ័យ ២៦ ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះបង្ហាញខ្លួនបានត្រឹមតែ ១៥ ដងគ្រប់ក្របខណ្ឌ ប្រកួតទាំងអស់អំឡុងពេលយុទ្ធនាការ ២០២០-២០២១ ដោយសាតែមិនបានប្រជែងតំណែងជម្រើស១១នាក់ដំបូងជាមួយខ្សែការពារស្លាបឆ្វេង Marcos Alonso និង Ben Chilwell។

Emerson បង្ហាញខ្លួនបានត្រឹមតែ ២ លើកតែប៉ុណ្ណោះនៅក្របខណ្ឌ Premier League កាលពីរដូវកាលមុនប៉ុន្តែEmerson ក៏បាន រួម ចំណែកជួយក្រុមលោកThomas Tuchel បានជួយក្រុមលើកពានក្របខណ្ឌ Champions League ក្រោយផ្តួល Manchester City នៅ វគ្គផ្តាច់ព្រ័ត្រ។កីឡាករដើមកំណើតប្រេស៊ីលតែចូលសញ្ជាតិអ៊ីតាលីវ័យរូបនេះមានកិច្ចសន្យា ១២ ខែទៀតប៉ុណ្ណោះនៅទឹកដីStamford Bridge ។

ប្រភព៖ Sportsmole