Vinicius Jr និង Mariano Diaz រកបានម្នាក់១គ្រាប់ក្នុងតង់ទី២ ខណៈ Real Madrid បានយកឈ្នះ Barcelona ២-០ នៅ El Clasico ដើម្បីឡើងមកលើកំពូលតារាង LaLiga ក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញមួយនៅ Santiago Bernabeu ។

ក្រុមអ្នកមានបុណ្យ Barcelona ហាក់មានប្រៀបខ្លាំងជាងនៅក្នុងតង់ទី១ប៉ុន្តែការព្យាយាមទំលុះសំណាញ់ទីរបស់ពួកគេត្រូវបានរារាំងដោយអ្នកចាំទី Thibaut Courtois។ នៅក្នុងកំណត់ត្រាផ្លូវការទី ២៤៤ របស់​ El Clasico មានការប្រកៀកប្រកិតគ្នាយ៉ាងខ្លាំងដោយក្នុងនោះ Barcelona ឈ្នះ ៩៦ ដងនិង Real Madrid មួយដងនៅតាមពីក្រោយគឺ ៩៥ ដង ។

ប៉ុន្តែនៅក្នុងជំនួបនាពេលថ្មីៗនេះរវាងក្រុមបាល់ទាត់អេស្បាញទាំងពីរកម្រមានការប្រកួតគ្នាដ៏កម្របែបនេះណាស់ដោយ Barca មាន ២ ពិន្ទុនៅលើកំពូលតារាង LaLiga តែពេលនេះត្រូវបានផ្លាស់ប្ដូរដោយសារជ័យជំនះរបស់ Real Madrid ធ្វើអោយ Barcelona ធ្លាក់មកលេខរៀងទី២ដោយតាមពីក្រោយ Real Madrid ចំនួន១ពិន្ទុ។

វីដេអូ៖