Ismaila Sarr រកបាន ២ គ្រាប់ខណៈដែលប្រធានក្រុម Troy Deeney បានបន្ថែមគ្រាប់ទី ៣ ក្នុងការបង្ហាញនៅតង់ទី ២ ពីក្រុមម្ចាស់ផ្ទះនៅពេលដែលជ័យជំនះ១៨ប្រកួតជាប់គ្នារបស់ Liverpool ត្រូវបានបញ្ឈប់។

ហង្សក្រហមបានឈ្នះការប្រកួត Premier League ចំនួន ១៨ លើកកន្លងមករបស់ពួកគេនិងមួយផ្សេងទៀតនៅ Vicarage Road នឹងក្លាយជាប្រវត្តិសាស្ត្រដែលជាការឈ្នះបានយូរបំផុតក្នុងលីកកំពូលអង់គ្លេស។​ ប៉ុន្តែពួកគេមិននឹកស្មានថាត្រូវតតាំងជាមួយក្រុម Watford ដែលពូកែលេងតាំងពីដំបូងរហូតដល់ចប់ហើយជៀសផុតចេញពីតំបន់កាត់ចោល។​ Watfrod មានឱកាសកាន់តែច្រើនក្នុងតង់ទី ១ តែមានការជួយសង្គ្រោះពី Alisson ដើម្បីបដិសេធ Troy Deeney រារាំងពួកគេមិនឱ្យនាំមុខមុនម៉ោងសម្រាក។

ទោះយ៉ាងណា Watford ធ្វើបានសម្រេចនៅពេល Abdoulaye Doucoure បញ្ចូនបាល់ពីឆ្វេងចូលទៅហើយកីឡាករ Ismaila Sarr បានសម្រេចគ្រាប់បាល់នាំមុខដែលគួរចាប់អារម្មណ៍។ គួរបញ្ចាក់ផងដែរថាក្រុមហង្សក្រហម Liverpool បានដេញតាមពីក្រោយក្រុម West Ham កាលពីសប្តាហ៍មុនប៉ុន្តែនៅតែអាចវាយបកយកឈ្នះបាន។

គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលថា Watford ទទួលបានអត្ថប្រយោជន៍ទ្វេដង។ កីឡាករ Ismaila Sarr​ រកបានគ្រាប់បាល់ទី២បញ្ចូលទីដោយមានការគាំទ្រពីកីឡាករ Will Hughes ហើយកីឡាកររូបនេះបានអូសបាល់យ៉ាងលឿនហើយឆ្កឹសផុតដៃ Alisson​ ចូលក្នុងសំណាញ់ទី។

កាពីទែនក្រុម Deeney បានបញ្ចប់ការទទួលជ័យជម្នះដ៏ល្បីល្បាញមួយដោយរកបានគ្រាប់បាល់ទី៣កាត់សេចក្ដីក្នុងនាទី ទី ៧២។ នេះមិនមែនជាលទ្ធផលដែលនឹងបញ្ឈប់ការដណ្តើមជើងឯករបស់ហង្សក្រហម Liverpool ជាមួយនឹង ២២ ពិន្ទុដែលឈរនៅលើកំពូលគេនោះទេប៉ុន្តែវាគឺជាលទ្ធផលដែលមិននឹកស្មានដល់និងមិនអាចបំភ្លេចបានសម្រាប់ Watford ។

វីដេអូ៖

ប្រភព៖ BBC