លោក Jose Maria Sanchez Martinez អាជ្ញាកណ្តាលក្នុងក្របខ័ណ្ឌ La Liga មិនត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បញ្ចូលឈ្មោះឲ្យកាត់សេចក្តីក្នុងការប្រកួតនៅចុងសប្តាហ៍បន្ទាប់ឡើយ ក្រោយពីការកាត់សេចក្តីរបស់លោកក្នុងការប្រកួតរវាងក្រុម Real Beti និង Barcelona កាលពីថ្ងៃអាទិត្យ ខណៈដែលលោកបានធ្វើឲ្យក្រុមទាំង២ផ្ទុះកំហឹង។

ក្រុមម្ចាស់ជើងឯកអេស្ប៉ាញ បានទទួលជ័យជម្នះក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Benito Villamarin ក្នុងការប្រកួតដ៏រំភើបមួយ ខណៈដែលអាជ្ញាកណ្តាលរូបនេះ ហាក់ដូចជាបាត់បង់ម្ចាស់ការលើខ្លួនឯង ដោយបានបណ្តេញកីឡាករ Clement Lenglet និង Nabil Fekir ប៉ុន្តែ មិនបានផ្តល់កាតក្រហមដល់ Sergi Roberto ឬក៏អនុញ្ញាតឲ្យ Lionel Messi ទទួលបានបាល់ប៉េណាល់ទីឡើយ។

Fekir បានរងពិន័យកាតក្រហម សម្រាប់ការទទួលការពិន័យកាតលឿងត្រឹមតែចន្លោះពេល២ ទៅ៣វិនាទីប៉ុណ្ណោះ ដោយលើកទី១ជាការប្រព្រឹត្តកំពហុស និងលើកទី២ សម្រាប់ការតវ៉ា។ Lenglet ក៏បានទទួលកាតក្រហមផងដែរ ប៉ុន្តែ ក្លិប Betis បានខឹងសម្បារ ដែល Sergi Roberto ដែលបានរងការពិន័យកាតលឿងរួចជាស្រេច មិនបានរងពិន័យអ្វីឡើយ ក្រោយពីបានធ្វើឲ្យកីឡាករ Carles Alena ដួល។

លោក Rubi គ្រូបង្វឹករបស់ Betis បានចោទសួរថា៖ «កោតតែជាមិនមែនជាការពិន័យកាតលឿងលើកទី២សម្រាប់ការប្រព្រឹត្តកំហុសរបស់ Sergi Roberto ទៅលើ Alena? Barcelona គួរតែនៅសល់សមាជិកត្រឹមតែ១០នាក់ វាគ្មានអ្វីដែលត្រូវស្រពេចស្រពិលឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia