ខ្សែប្រយុទ្ធ Lautaro Martinez របស់ក្រុម Inter Milan មានក្តីសុបិន្ត ចង់ពាក់ឯកសណ្ឋាន លេងអោយក្រុម Barcelona នាពេលអនាគត។ យ៉ាងណាមិញកំលុងពេលទីផ្សារដោះដូរកីឡាករ បើកដំណើរការពេញ១ខែមករា២០២០កន្លងទៅនេះ។ កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនមានវ័យទើបតែ២២ឆ្នាំរូបនេះទើបតែបានបដិសេធសំណើរពីក្លឹបយក្សពីរនៅអង់គ្លេសគឺ Man.City និង Man.Utd យោងប្រភពពីគេហទំព័រ DailyMail បានចុះផ្សាយ។

ក្រុមមេឃខៀវ Man City បានសម្លឹងឃើញ Martinez ជាបេក្ខភាពដ៏សក្តិសមដើម្បី ជំនួសតំណែងខ្សែប្រយុទ្ធរួមជាតិ Sergio Aguero ស្របពេលក្លឹបរួមទីក្រុង Man.Utd កំពុងត្រូវការខ្សែរជួរមុខថ្មីបន្ថែម ទៀត ។

យ៉ាងណាមិញ Martinez មានតម្លៃទិញផ្តាច់កុងត្រាប្រមាណជា ១១១ លានផោនគឺមិនមិនជាតម្លៃធូរថ្លៃទេតែ Barcelona មានអាទិភាពនិងលទ្ធភាពបញ្ចុះបញ្ចូល Martinez មកកាន់ទឹកដី Camp NOu បន្ទាប់ពីក៏ព្រោះតែ Martinez មានបំណងប្រាថ្នាចង់លេងចាប់ដៃគូជាមួយមិត្តរួមជាតិ និង ជារៀមច្បង Lionel Messi ជាយូរឆ្នាំណាស់មកហើយ ។ រហូតមកដល់ពេលនេះ Martinez រកបាន ១៦ គ្រាប់ហើយសម្រាប់ក្រុមមានលេខរៀងទី២នៅក្របខណ្ឌ SerieA គឺ Inter Milan។

ប្រភព៖ Sport.es