ជាការឆ្លើយតបលោក Pep Guardiola បានបដិសេធថាអតីតក្រុនក្រុមសំណព្វ Lionel Messi និងមិនផ្ទេរមក ចូលរួមជាមួយរូបលោកនៅក្លឹប Manchester City ទេ ហើយជឿជាក់ថាខ្សែប្រយុទ្ធរូបនេះនឹងបញ្ចប់អាជីពរបស់ខ្លួនជាមួយក្រុម Barcelona ។

ម្ចាស់ពានបាល់មាស៦សម័យវ័យ ៣២ ឆ្នាំរូបនេះបានចំណាយពេលច្រើនបំផុតក្នុងអាជីពរួមសុខរួមទុក្ខ ជាមួយក្រុមអ្នកមានបុណ្យ ប៉ុន្តែនៅក្នុងកិច្ចសន្យារបស់ខ្លួនគឺអាចអោយរូបគេចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននៅបញ្ចប់រដូវកាលនេះទោះបីកិច្ចសន្យានោះមានសុពលភាពដល់ឆ្នាំ២០២១ យ៉ាង ណាក្តី។ យ៉ាងណាលោក Pep មិនបានគិតថា បន្ទាប់ពីមានបញ្ហាទំនាស់គ្នារវាង Messi ជាមួយប្រធាន ផ្នែកកីឡាលោក Eric Abidal ជាដើមចមដែលធ្វើអោយរូបគេចាកចេញពីក្លឹបនោះទេ។

លោក Guardiola ធ្លាប់បានបង្វឹក Messi នៅទឹកដី Nou Camp ចន្លោះឆ្នាំ ២០០៨ និង ២០១២ អោយលើកពានលីកកំពូល La Ligas ៣ ដងនិង Champions League ២ ដងមុនពេលទៅទៅដឹកនាំ Bayern Munich ។បច្ចុប្បន្នគិតត្រឹមថ្ងៃទី៨កុម្ភៈនេះ Barcelona មានគម្លាតពីក្រុមកំពូលតារាង Real Madrid ៣ពិន្ទុ។

ប្រភព៖ BBC