គ្រូបង្វឹក Zinedine Zidane បានបង្ហាញឈ្មោះកីឡាករទាំង១៩ រូបកាលពីថ្ងៃពុធម្សិលមិញតែមិនមានវត្តមានកីឡាករសំខាន់២រូបគឺ Eden Hazard និង Gareth Bale ពេលត្រូវប្រកួតជាមួយ Real Sociedad សម្រាប់ ពានរង្វាន់ Copa Del rey វគ្គ ១/៤ផ្តាច់ព្រ័ត្រនៅវេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃទី៧កុម្ភៈស្អែកនេះទេ។

Hazard អតីតកីឡាករក្រុមតោខៀវ Chelsea បានអវត្តមានចាប់តាំងពីខែវិច្ឆិកាដោយសាររបួសកជើងហើយទើបតែវិលត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញកាលពីសប្តាហ៍មុន។ ទោះបីជាសង្ឃឹមថា Hazard និង អាចបង្ហាញខ្លួនក្នុងការប្រកួតយកឈ្នះក្លឹបរួមទីក្រុង Atletico Madrid កាលពីថ្ងៃសៅរ៍ប៉ុន្តែការពិតកីឡាករអន្តរជាតិបែលហ្សិករូបនេះ មិនត្រូវបានដាក់ឈ្មោះក្នុងក្រុមសម្រាប់ការប្រកួតនោះផងដែរទេ។

ប្រភព៖ foxsportsasia