លោក Pep Guardiola ជឿជាក់ថាអតីតក្រុម Barcelona របស់លោក និងធ្លាក់ចូលក្នុងស្ថានភាពស្រដៀងនឹងក្រុមអធិរាជស Real Madrid បន្ទាប់ពីការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ប្រសិនជាតារាឆ្នើម Lionel Messi និងចាកចេញពីទឹកដី Camp Nou នោះ។

គួរបញ្ជាក់ផងដែរថាកំពូលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi វ័យ៣២ឆ្នាំរូបនេះបានចំណាយពេលច្រើនបំផុតក្នុងអាជីពជិត១៧ឆ្នាំមកហើយនៅជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងកាតាឡាន់ប្រទេស អេស្បាញក្រោយពីបានចាកចេញពីទឹកដីកំណើត Rosario មកកាន់ទឹកដី Barcelona តាំងពីនៅជាយុវជន។

ទោះយ៉ាងណាកាលពីពេលថ្មីៗនេះទំនាស់និងការខ្វែងគំនិតគ្នារវាង Messi និងប្រធានផ្នែកកីឡារបស់ក្លឹបគឺលោក Eric Abidal ហាក់ជាសញ្ញានៃការបែកបាក់គ្នាសម្រាប់ ទំនាក់ទំនងរវាង Messi និងក្រុមអ្នកមានបុណ្យ ។

ប្រភព៖ Goal