សមាជិកថ្មីក្រុមហង្សក្រហម Liverpool កីឡាករខ្សែបម្រើជប៉ុន Takumi Minamino បាននិយាយថាខ្លួនមិនបំភ្លេចដំបូន្មានដ៏សំខាន់លើកដំបូងរបស់គ្រូបង្វឹកលោក Jurgen Klopp បានប្រាប់រូបគេគួរតែលេងបាល់ទាត់ទៅតាមរបៀបដែលខ្លួនចង់លេងនៅពេល ផ្លាស់មកកាន់ទឹកដី Anfield ជាផ្លូវការណ៏កាលពីដើមខែមករាឆ្នាំថ្មី២០២០នេះជាមួយក្រុមឈរនៅទីកំពូលតារាង Premier League។

កីឡាករអន្តរជាតិជប៉ុនវ័យ ២៥ ឆ្នាំរូបនេះបានផ្លាស់ ពីក្រុម Red Bull Salzburg ក្នុងកិច្ចព្រមព្រៀង តម្លៃ ៧.២៥ លានផោន (៩.៥ លានដុល្លារ) ក្រោយពី Liverpool បានព្យាយាមលួងលោមនិងចុះហត្ថលេខារូបគេក្រោយពី Minamino បង្ហាញទម្រង់លេងគួរចាប់អារម្មណ៏ នៅក្របខ័ណ្ឌ Champions League រដូវកាលនេះ។

ប្រភព៖ Goal