ក្រុមម្ចាស់ផ្ទះ Ajax ដែលបានបង្ហាញទម្រង់លេងល្អបំផុត នៅរដូវកាលចាស់២០១៨-២០១៩ ខណៈ លោក Erik Ten Hag បានដឹកនាំពួកគេឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់កំពូលទ្វីបអឺរ៉ុបបានធ្លាក់ចេញពីក្របខ័ណ្ឌកំពូលទីពីរអឺរ៉ុប Europa League ដោយមិនអាចបន្តទៅវគ្គ ១៦ក្រុមចុងក្រោយបានទេ។

បន្ទាប់ពីផ្តួល Getafe ជើងទី២ក្នុងលទ្ធផល ២ទល់និង១ ប៉ុន្តែបរាជ័យលើកទី១ ក្នុងលទ្ធផល ២:0 នៅទឹកដីអេស្បាញ ជាលទ្ធផលដែលធ្វើអោយលទ្ធផលសរុបទាំងពីរប្រកួត Getafe ៣-២ Ajax។

Ajax រកបានតែ ២គ្រាប់ ខណៈ១គ្រាប់ជាបាល់ចូលទីខ្លួនឯងរបស់ក្រុម Getafe បើទោះបីជាក្រុមមានឪកាសគ្រប់គ្រង ៧០%យ៉ាងណាក៏ដោយ។

ប្រភព៖ BBC