ប្រភពពី Transfer Window Podcast បានចុះផ្សាយថាៈ Barcelona បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខានាំ យកខ្សែបម្រើដែលពួកគេចាប់អារម្មណ៏ជាយូរមកហើយនោះគឺ Bernardo Silva របស់ក្រុម Manchester City ។ បន្ទាប់ពី Man City ប្រឈមនិងការកាត់ចេញមិនបានលេងនៅ ក្របខ័ណ្ឌ Champions League រយៈពេល ២ រដូវកាល វាជាឪកាសដែលក្រុមអ្នកមាន បុណ្យអាចធ្វើការចរចារនាំយកកីឡាករអន្តរជាតិ ព័រទុយហ្គាល់ រូបនេះ មកកាន់ទឹកដី Camp Nou ។

ទោះយ៉ាងណា Silva ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមមានប្រាក់ពលកម្មខ្ពស់ដែលលោក Pep Guardiola ពិបាកនិងរក្សារូបគេ អោយបន្តលេងនៅទឹកដី Etihad ប្រសិន UEFA បានប្រកាសលទ្ធផលជាផ្លូវការណ៏ម្តងទៀតស្តីពីទណ្ឌកម្ម បន្ទាប់ពី Man.City មានពេលប្តឹងឧទ្ទរណ៏រយៈពេល១០ថ្ងៃនោះ។

ប្រភព៖ Goal