ខ្សែបម្រើ-ប្រយុទ្ធស្លាប Dusan Tadic បានបង្ហើបថាគាត់បានបដិសេធសំណើរពីក្រុមការពារតំណែងជើងឯក Barcelona កាលពីខែមករាកន្លងទៅនេះ។ ថ្លែងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយ De Telegraaf កីឡាករដើមកំណើតយូហ្គូស្លាវីបច្ចុប្បន្នមានសញ្ជាតិស៊ែប៊ី បាននិយាយថា:ខ្លួនមិនបាន ភ្ញាក់ផ្អើលទេដែលលឺថា Barcelona ចង់បានរូបគេ ប៉ុន្តែគ្មានហេតុផលអ្វីដែលត្រូវចាកចេញពី Ajax នោះទេ។

Tadic វ័យ៣១ ឆ្នាំគឺជាកីឡាករម្នាក់ក្នុងចំនោមកីឡាករជាច្រើនដែល Barcelona ដាក់ការចង់បានដើម្បី ជំនួស Luis Suarez ដែលត្រូវសម្រាករហូតដល់បញ្ចប់រដូវកាល ២០១៩-២០២០ ។

ប្រភព៖ Foxsportsasia