Kylian Mbappe បានពណ៌នាថា ហង្សក្រហម Liverpool បច្ចុប្បន្នដូចជាម៉ាស៊ីនដែលមានកំលាំងខ្លាំងមួយខណៈដែលពួកគេមានគោលបំណងចង់ដណ្តើមយកពានរង្វាន់លីកកំពូលអង់គ្លេសដំបូង គិតចាប់តាំងពីឆ្នាំ ១៩៩០។

យ៉ាងណាមិញខ្សែប្រយុទ្ធក្លិប Paris St-Germain បានប្រាប់ BBC Sport ថារូបគេរីករាយជាមួយនិងជិវិតលេងបាល់ទាត់ជាមួយក្លឹបមានមូលដ្ឋាននៅ ក្នុងរដ្ឋធានីប្រទេសបារាំងខណៈអធិរាជស Real Madrid នៅតែមានបំណងចង់បានរូបខ្លួនទៅរួមក្រុម ។

យ៉ាងណាមិញ Liverpool ក៏មានពត៌មានចុះផ្សាយពីទំនាក់ទំនងចង់បាន Mbappe បើទោះបីជាអ្នកចាត់ការ Jurgen Klopp ក៏ធ្លាប់សម្តែងការចាប់អារម្មណ៏ខ្សែប្រយុទ្ធមានជំនាញជើងឆ្វេងនិងស្តាំរូបនេះ បើទោះជារូបលោកធ្លាប់ព្រលយពាក្យថាអ្វីដែលជាឧបសគ្គនោះគឺតម្លៃខ្លួនដែលលើសពីសមត្ថភាពក្លឹបហ៊ានចំណាយយ៉ាងណាក្តី ។

Mbappe សមាជិកជ័យលាភីបាល់ទាត់ពិភពលោក២០១៨មានវ័យ ២១ ឆ្នាំដែលបានផ្លាស់ពី Monaco ចូល រួមជាមួយ PSG ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃផ្ទេរ ១៦៥.៧ លានផោន បានបន្ថែមថា: អ្វីដែល Liverpool កំពុងធ្វើនៅពេលនេះគឺអស្ចារ្យណាស់។ខ្ញុំបានទស្សនាការប្រកួតរបស់ពួកគេជាមួយភាពកោតសរសើរខ្ពស់រួមទាំងគ្រូបង្វឹកដែលមានបច្ចេកទេសដឹកនាំដ៏ល្អបំផុត។

ប្រភព៖ BBC