ប្រភពពីគេហទំព័រ Mirror បាន ឲ្យដឹងថា Lionel Messi បានផ្តល់ជាគំនិតនិងទទូចអោយក្រុមអ្នកមានបុណ្យ Barcelona ចុះហត្ថលេខានាំយកមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីន Sergio Aguero មកកាន់ទឹកដី Camp Nou បន្ទាប់ពីគ្រូបង្វឹកថ្មីលោក Quique Setien បានជួបសន្ទនាផ្ទាល់ នៅទីលាន ហ្វឹកហាត់ជាមួយ Messi ដើម្បីពិភាក្សាគ្នាពីការចាប់ដៃគូប្រយុទ្ធថ្មី។

ប្រភពដដែលបន្តថាៈ Messi ជឿជាក់ Aguero នឹងក្លាយជាបេក្ខភាព ដ៏ល្អឥតខ្ចោះសម្រាប់ជំនួសតំណែង Luis Suarez ដែលអាចនឹងអវត្តមានរហូតពេញមួយរដូវកាលក្រោយការវះកាត់របួសជង្គង់។

Aguero រកគ្រាប់បាល់បាន ២៤៩ គ្រាប់សម្រាប់ Man.City ចាប់តាំងផ្លាស់ពីក្លឹប Atletico Madrid ក្នុងឆ្នាំ ២០១១ ស្របពេលកិច្ចសន្យារបស់ខ្សែប្រយុទ្ធជំនាញជើងឆ្វេងនិងស្តាំរូបនេះនៅកីឡាដ្ឋាន Etihad នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២១ខាងមុខនេះ ។

ប្រភព៖ Mirror