ក្រោយលើកពាន Club World Cup នៅប្រទេសកាតាក្រុមនាំមុខតារាង Liverpool បានយកឈ្នះ Wolves យ៉ាងតានតឹងបន្តិចក្នុងលទ្ធផល១ទល់និង០កាលពីសប្តាហ៏មុន។ កីឡាករហង្សក្រហមរាប់បញ្ចូលទាំងខ្សែការពារកណ្តាល Virgil van Dijk រងការរិះគន់យ៉ាងខ្លាំងចំពោះទម្រង់លេងធ្លាក់ចុះជាមួយក្រុមគ្រូបង្វឹក លោក Nuno Espirito Santo ។

អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp បានក្រើនរំលឹកកូនក្រុម ក្រោយពីលទ្ធផលសប្តាហ៏ទី១៩កាលពីថ្ងៃអាទិត្យមុនពេលប៉ះ Sheffield Utd នាវាលាម៉ោង៣ទាបភ្លឺស្អែក នេះថាៈការប្រកួតសប្តាហ៏ទី១៩បានផ្តល់ឱ្យ យើង នូវចំនុចសម្រាប់ការកែលម្អដូច្នេះយើងត្រូវធ្វើឱ្យប្រសើរឡើងវិញ។ ខ្ញុំពិតជាបារម្ភ ហើយ មិនត្រូវមើលស្រាលនិងកុហកខ្លួនឯងថាអ្វីៗដែលយើងទទួលបានពេលនេះល្អប្រសើរទៅមុខហើយនោះទេ។

Liverpool បច្ចុប្បន្នមានគម្លាត ១០ ពិន្ទុនៅកំពូលតារាង Premier League ក្រោយពី៩ ប្រកួតចុងក្រោយឈ្នះ ៨ លើកជាប់គ្នាចុងក្រោយនៅក្របខ័ណ្ឌ Premier League ក្នុងខែធ្នូនិងចាញ់មួយប្រកួតនៅក្របខ័ណ្ឌ League Cup កំលុងពេលក្រុមឈុតធំរវល់ធ្វើដំណើរទៅប្រកួតពានរង្វាន់ Club World Cup នៅ ប្រទេសកាតា ។

ប្រភព៖ Foxsportsasia