ក្រុមម្ចាស់ផ្ទះ Wolverhampton បានវាយបក២គ្រាប់ដើម្បីផ្តួលក្រុមភ្ញៀវ Man City ដែលសល់គ្នាតែ១០ នាក់នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៩ដ៏តានតឹងនៅកីឡាដ្ឋាន Molineux កាលពីយប់ថ្ងៃទី២៧ ធ្នូ២០១៩ម្សិលមិញនេះ ។

Man City បានបាត់បង់ កីឡាករ អ្នកចាំទី Ederson ក្រោយរងការពិន័យកាតក្រហមនៅនាទី ១២ ចំពោះកំហុសជាមួយខ្សែប្រយុទ្ធព័រទុយហ្គាល់ Diogo Jota មុនពេល Raheem Sterling រកបាន ២ គ្រាប់ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររហូតដល់ទៅ២ដងទើបបានសម្រេចនៅនាទីទី២៥ និងមួយគ្រាប់ ទៀតនៅនាទីទី ៥០។

ក្រុមចចកខ្មៅ Wolves ដែលមានហ្វូងអ្នកគាំទ្រស្រែកហ៊ោរយ៉ាងទ្រហឹងអឺងកង បានវាយបកយកឈ្នះវិញបន្ទាប់ពី Adama Traore រកបាន១គ្រាប់នៅនាទីទី៥៥និង Raul Jimenez រកបានគ្រាប់បាល់ទី២នាំអោយលទ្ធផលស្មើគ្នានៅនាទីទី៨២មុនពេល Matt Doherty វាយបករកគ្រាប់ជ័យ នៅនាទី៨៩មុនបញ្ចប់ការប្រកួត។

លទ្ធផលនេះ ធ្វើឲ្យ Man City ឈរនៅចំណាត់ថ្នាក់លេខ ៣ មាន ១៤ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool ដែលមាន១ប្រកួតក្នុងដៃ។

ប្រភព:BBC

ទស្សនាវីដេអូរវាងក្រុមទាំងពីរខាងក្រោមនេះ: