កីឡាករសញ្ជាតិ​អង់គ្លេស Jesse Lingard បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹបបីសាចក្រហម Manchester United មាន​ទម្រង់​ល្អ​មិន​សូវ​ទៀងទាត់ ដោយ​សារ​តែ​បញ្ហា​សតិ​អារម្មណ៍។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ ” វា​ពិត​ជា​ចម្លែក​ណាស់ ប្រហែល​ជា​បញ្ហា​សតិ​អារម្មណ៍។ ប្រហែល​មក​ពី​ពេល​យើង​ប៉ះ​ក្លឹប​កណ្ដាល​តារាង យើង​គិត​ថា​ យើង​ឈ្នះ​ការ​ប្រកួត​ទៅ​វិញ ” ។

ខ្សែ​បម្រើ​​ Lingard រូប​នេះ​បាន​បន្ទៀតត​ថា៖ ” បើ​យើង​លេង​ប៉ះ​នឹង​ក្លឹប​ទាំងនោះ ដូច​ប៉ះ​ Manchester City ឬ Tottenham Hotspur នោះ​យើង​ប្រហែល​ជា​ឈ្នះ​ហើយ ប៉ុន្តែ​ជាក់ស្ដែង​អត់​ដូច​អញ្ចឹង​ទេ។ ដើម្បី​យក​ឈ្នះ​ក្លឹប​កណ្ដាល​តារាង​ទាំង​នោះ យើង​ត្រូវ​តែ​ត្រៀម​ចិត្ត​ ត្រៀម​កាយ​ដូច​ពេល​ប៉ះ​ក្លឹប​ធំៗ​ដែរ ” ។ ក្លឹបបីសាចក្រហម Manchester United គិត​ត្រឹម​ពេល​នេះ​ដែរ​ លេង​មិន​ដែល​ចាញ់​ក្លឹប​ធំៗ​ទាំង ៦នោះ​ទេ ប៉ុន្តែ​ពេល​ប៉ះ​ក្លឹប​ពាក់​កណ្ដាល​តារាង ឬ ក្លឹប​បាត​តារាង​វិញ United តែង​តែ​ទទួល​បាន ១ពិន្ទុ ឬក៏​ ០ពិន្ទុ​តែ​ម្ដង៕