ទីបំផុតក្លឹបបិសាចក្រហម Manchester United បានដាក់តម្លៃខ្លួនលក់កីឡាករJ esse Lingard នូវទឹកប្រាក់ប្រមាណ៣៥ លានអឺរ៉ូ ក្រោយពីត្រូវបានក្លឹប West Ham បង្ហាញពីការចាប់អារម្មណ៏ចង់បានខ្សែបម្រើកណ្តាលសញ្ជាតិអង់គ្លេសរូបនេះ មកកាន់កីឡាដ្ឋាន London Stadium នៅរដូវកាលថ្មីនេះ ។ក្លឹបញញួរធំ ក្រោមការដឹកនាំរបស់លោក David Moyes បានបើកការចរចារចង់ចុះហត្ថលេខាទិញយកកីឡាករ វ័យ ២៨ ឆ្នាំ រូបនេះជាថ្មីឡើងវិញ បន្ទាប់ពីរូបគេ បានចំណាយពេល ៦ ខែចុងក្រោយនៅរដូវកាលចាស់ លេងក្នុងលក្ខណ្ឌខ្ចីជើង ជាមួយ West Ham។

យោគេហទំព័រ The Atheletic បានចុះផ្សាយថាៈម្ចាស់ជើងឯកអង់គ្លេស ២០សម័យ មិនមានចេតនាអនុញ្ញាតឱ្យអតីតកីឡាករយុវជនថ្នាលនិងបានវិវឌ្ឍចូលលេងជាកីឡាករឈុតធំរបស់ពួកគេចាកចេញដោយងាយស្រួលពេកនោះទេ។ ក៏ព្រោះតែការពិតក្លឹបនិងពិចារណាលើតម្លៃខ្លួន Lingard ក្នុងរង្វង់ទឹកប្រាក់ ៣៥ លានអឺរ៉ូប្រសិនជា West Ham ចង់បាន ។

កំលុងពេលលេងខ្ចីជើង១៦ប្រកួតកន្លងទៅ Lingard រកបានគ្រាប់បាល់បំប៉ោងសំណាញ់ទី ៩ ដង ។ ហើយរយៈពេលកន្លងមក១០ឆ្នាំដោយបានបង្ហាញខ្លួនឈុតធំជម្រើសដំបូងនៅទឹកដី Old Trafford រូបគេចូលលេងបាន ២១០ ប្រកួត និងស៊ុតបញ្ចូលទីបាន ៣៣ គ្រាប់។

ប្រភព៖ Besoccer