Jesse Lingard បានបញ្ជាក់យ៉ាងច្បាស់ប្រាប់ក្លឹបញញួរធំ West Ham United ថាខ្លួនមិនមានបំណងចង់ត្រលប់ទៅកាន់កីឡាដ្ឋាន London Stadium ក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករទើបតែបញ្ចប់ទៅកាលពីថ្ងៃទី៣១សីហា២០២១ថ្មីៗនេះទេ។ គួរបញ្ជាក់ថាកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចំណាយពេលពាក់កណ្តាលនៃរដូវកាល ២០២០-២០២១ ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹបដែលមានមូលដ្ឋាននាទីក្រុងឡុងដ៏ពីក្លឹប Man. Utd ដោយស៊ុតបញ្ចូលទីបាន ៩ គ្រាប់បង្កើតឪកាសបញ្ចប់ទីបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦ ដង ។

ក្រោយបង្ហាញទម្រង់លេងល្អក្លឹប West Ham មានបំណងចង់ទិញផ្តាច់ជាអចិន្ត្រៃយ៍ដោយគ្រូបង្វឹកលោក David Moyes បានដុតដៃដុតជើងធ្វើការងារនេះ ប៉ុន្តែទីបំផុតខ្សែបម្រើរូបនេះបានសម្រេចបន្តស្នាក់នៅ ទឹកដី Old Trafford។ ចំណែកឯគ្រូបង្វឹកលោក Ole Gunnar Solskjer បញ្ចាក់ប្រាប់ថាមិនលក់ Lingard និងត្រៀមដាក់រូបគេអោយចូលលេងនៅរដូវក្តៅនេះទេ ខណៈការដោះដូរទីផ្សារកីឡាករនៅខែមករា ២០២២ Lingard ត្រៀមពិចារណាពីអនាគត ។ ទោះបីជាបែបនេះក្តី Lingard ដែលផុតកុងត្រាជាមួយ Man.Utd នៅរដូវក្តៅឆ្នាំក្រោយទើបតែចូលលេងបាន ៤ នាទីប៉ុណ្ណោះសម្រាប់ការប្រកួតនៅលីកកំពូលអង់គ្លេសនៅរដូវកាលនេះ។

ប្រភព៖ Sportsmole