ខ្សែប្រយុទ្ធ Wayne Rooney ជឿជាក់ថា Jesse Lingard និងទទួលបានឪកាសដ៏អស្ចារ្យ ‘ក្នុងការវិលត្រឡប់មកកាន់ក្រុម Man.Utd វិញសម្រាប់រដូវកាលក្រោយ។អនាគតរបស់ខ្សែបម្រើកណ្តាល Lingard នៅទឹកដី Old Trafford នៅតែជួបភាពស្រពេចស្រពិលនៅឡើយ បន្ទាប់ពីរូបគេបានតស៊ូលេងក្រុមការដឹកនាំរបស់លោក Ole Gunnar Solskjaer មុនពេលចូលរួមជាមួយក្រុម West Ham ក្នុងកិច្ចសន្យាខ្ចីជើងកាលពីពាក់កណ្តាលរដូវកាល(ខែមករា២០២១)កន្លងទៅ ។

យុវជនថ្នាលក្លឹប Man.Utd បានបង្ហាញសមត្ថភាពគួរអោយចាប់អារម្មណ៏សម្រាប់ក្លឹបមានមូលដ្ឋាននៅភាគខាងកើតទីក្រុងឡុងដោយស៊ុតបញ្ចូលទី ៩ គ្រាប់និងAssist ៤ លើកក្នុងការបង្ហាញខ្លួន សរុប១៦ប្រកួត សម្រាប់ក្រុម ញញួរធំ។ទោះយ៉ាងណា Lingard មិនបានជាប់ឈ្មោះសម្រាប់យុទ្ធនាការ Euro២០២០ អោយក្រុម ជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំ របស់ គ្រូបង្វឹកលោក Gareth Southgate នោះទេ ។

Man.Utd កំពុងតែនិងធ្វើការសម្រេចចិត្តថាតើក្រុមនិងត្រៀមបន្តដាក់អោយ Lingard ខ្ចីជើង រឺដាក់រូបគែបង្ហាញ ខ្លួនក្នុង ក្រុមជម្រើស១១នាក់ដំបូងបានទៀងទាត់នៅរដូវកាលថ្មីនេះ។ ជាការយល់ឃើញវីរបុសក្លឹបលោក Rooney បានបញ្ចាក់ ប្រាប់បន្ទាប់ពីមានការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយក្រុម Man United កាលពីថ្ងៃអាទិត្យថាៈ Jesse គឺជា កីឡាករឆ្នើមម្នាក់។គាត់ធ្វើបានល្អណាស់នៅពេលលេងខ្ចីជើងអោយ West Ham ពេលខ្លះនោះគឺជាអ្វីដែល អាចបង្ហាញថាគាត់និងចាប់ផ្តើមអាជីពម្តងទៀត។ គាត់បានឆ្លងកាត់ដំណាក់កាលដ៏លំបាកប៉ុន្តែវាជាវិធីដែលអាចធ្វើអោយ គាត់វិលត្រល់មកលេងបាល់ទាត់បានល្អ ប្រសើរឡើងវិញបាន។

ប្រភព៖ Metro