យោងគេហទំព័រផ្លូវការណ៏របសក្លឹបហង្សក្រហម Liverpool និងជាក្រុមកំពុងនាំមុខតារាងក្របខណ្ឌ Premier League បានបញ្ជាក់ ពីការចុះហត្ថលេខានាំយកខ្សែបម្រើ-ប្រយុទ្ធស្លាប Takumi Minamino ពីក្លឹបនៅ លីកកំពូលអូទ្រីស RB Salzburg រួចរាល់ហើយ។

កីឡាករអន្តរជាតិជប៉ុនវ័យ២៤ឆ្នាំរូបនេះបានយល់ព្រមលើលក្ខន្តិកៈ ផ្ទាល់ខ្លួន ហើយបានឆ្លងកាត់ការពិនិត្យសុខភាពរួចរាល់នៅទីលានហ្វឹកហ្វឹកហាត់ Mersyside កាលពីថ្ងៃពុធនេះ។ កីឡាករដែលអាចប្រើប្រាស់ជើងឆ្វេងនិងស្តាំបានរូបនេះនិងចូលរួមបង្ហាញខ្លួនជាមួយក្លឹបថ្មីដំបូងជាផ្លូវការណ៏នៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ហើយនឹងពាក់លេខដប់ប្រាំបីរបស់ Liverpool។ Minamino បានធ្វើអោយ Liverpool ទាក់ចិត្តចង់បានរូបគេជាខ្លាំងក្រោយជួបប្រកួតគ្នាបាន២ ដងក្នុងរដូវកាលនេះក្នុងនាមកីឡាករ Salzburg សម្រាប់ការប្រកួតវគ្គចែកពូលក្របខ័ណ្ឌ Champions League ។

អតីតកីឡាករក្លឹប Cerezo Osaka បានបញ្ជាក់យ៉ាងខ្លីថាៈ គោលដៅរបស់ខ្ញុំគឺចង់ឈ្នះពាន Premier League និង Champions League និងចូលរួមជួយក្លឹបតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ប្រភព៖ FOXSPORTASIA

វីដេអូ៖