លោក Mourinho សង្ឃឹមថា Tottenham នឹងទទួលបានឱកាសប្រកួតជាមួយ Bayern Munich ម្តងទៀតនៅក្របខ័ណ្ឌ Champions League ក្រោយពីក្រុមជើងឯក Bundesliga ផ្តួលក្រុម Tottenham ក្នុងលទ្ធផល៣-១ កាលពីថ្ងៃទី១២ធ្នូ ២០១៩ក្នុង យុទ្ធនាការដ៏ល្អឥតខ្ចោះក្នុងពូល B ។

កំលុង២ ខែមុន Bayern Munich បានយកឈ្នះក្រុម Tottenham ក្នុងលទ្ធផល ៧-២ នៅទី ក្រុង ឡុងដ៍ប៉ុន្តែគ្រូបង្វឹកលោក Spurs លោក Mourinho បានប្រាប់សន្និសីទសារព័ត៌មានក្រោយចប់ការប្រ កួតថា : ប្រសិនជាអាចខ្ញុំចង់ជួប Bayern Munich នៅ វគ្គមួយភាគបួនឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីព្រោះយើងមិនបាន លេងជាមួយ Bayern Munich នៅជុំបន្ទាប់បានទេ ។

លោក Mourinho ក្រោយចូលកាន់តំណែងជំនួសលោក Pochettino កាលពីខែមុនបានបញ្ជាក់បន្ថែមថាៈ ខ្ញុំមិនបាន លើកយកលទ្ធផល បរាជ័យចាញ់៧ទល់និង២មកនិយាយជាមួយនឹងកីឡាករទេ។រូបភាព ពីហេតុការណ៏នោះក៏គ្មានដែរ។ ខ្ញុំក៏មិនបានវិភាគជាមួយកីឡាករពីការប្រកួតនោះដែរប៉ុន្តែវាជារឿងសំខាន់សម្រាប់យើងក្នុងការមកទីនេះដើម្បីទទួលលទ្ធផលមួយដែលប្រសើរជាងមុន។

ប្រភព៖ Sportskeeda

វីដេអូ៖