ក្រោយអបអរសាទរការឈ្នះពានបាល់មាស Ballon d’Or ជាលើកទី ៦ របស់ខ្លួន Lionel Messi បានស៊ុតបាល់បញ្ចូលទីបាន៣គ្រាប់(Hat-trick)ពេលដែលក្រុម ម្ចាស់ផ្ទះ Barcelona បាន យកក្រុមភ្ញៀវ Mallorca ដើម្បីឈរនៅលើកំពូលតារាង La Liga នៅសប្តាហ៏ទី១៥កាលពីយប់ថ្ងៃទី៧ ធ្នូ ២០១៩ ម្សិលមិញនេះ។

ខ្សែប្រយុទ្ធបារាំង Antoine Griezmann រកគ្រាប់បាល់បើកឆាកអោយក្រុម Barca មុនពេល Messi រកបានគ្រាប់បាល់ទី២ក៏ប៉ុន្តែខ្សែប្រយុទ្ធ Ante Budimir រកបានគ្រាប់បាល់វាយបកតាមពីក្រោយ១គ្រាប់វិញអោយ Mallorca ខណៈ Messi បន្ថែមគ្រាប់បាល់ទី២មុនពេលខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ Suarez ប៉ែងបាល់ថយក្រោយជួយអោយម្ចាស់ផ្ទះនាំមុខ៤គ្រាប់មុនបញ្ចប់ការប្រកួតតង់ទី១។

ចូលមកដល់តង់ទីកីឡាករ Budimir ដដែលមានឪកាសរកបានគ្រាប់បាល់ដោយការតែតបញ្ចូលទីតាមពីក្រោយ ក្នុងលទ្ធផល៤ទល់ និង ខណៈ Messiបានបន្ថែមគ្រាប់បាល់ទី៣នៅនាទីទី៨៣មុនបញ្ចប់ការប្រកួតតង់ទី២។បញ្ចប់ការប្រកួត Barcelona ៥:២ Mallorca។ដូច្នេះមានន័យថាកំពូលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនវ័យ៣២ឆ្នាំរូបនេះបានបំបែកកំនត់ត្រា Cristiano Ronaldo ដោយរកបាន Hat-trick លើកពី ៣៥ នៅលីកកំពូលអេស្បាញ La Liga ហើយ។

ប្រភព៖ BBC

វីដេអូ៖