Watford បានបណ្តេញអ្នកចាត់ការ Quique Sanchez Flores ចេញបន្ទាប់ពីចាញ់ Southampton ២-១ កាលពីថ្ងៃសៅរ៍។ក្លឹបបាន បញ្ចាក់យ៉ាងខ្លីនៅក្នុងគេហទំព័រផ្លូវការណ៏របស់ក្លឹបថា លទ្ធផលចុងក្រោយបានបង្ហាញពីការសម្រេចចិត្តរបស់យើង ស្របពេលលោក Chris Hughton អតីតគ្រូបង្វឹក NorwichCity និង Brighton គឺជាបេក្ខភាពដែលនិងត្រូវក្លឹបត្រៀមតែតាំងជាអចិន្ត្រៃយ៍នាពេលឆាប់ៗនេះ។

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Sanchez Flores ធ្លាប់ដឹកនាំក្រុមនៅរដូវកាល ២០១៥-១៦ ត្រូវបានតែងតាំងសាជាថ្មីនៅថ្ងៃទី ៧ ខែកញ្ញា២០១៩កន្លងមកនេះជំនួសលោក Javi Gracia ។ប៉ុន្តែគ្រូបង្វឹកវ័យ៥៤ឆ្នាំរូបនេះដឹកនាំក្រុមឈ្នះបានតែ ១ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតចុងក្រោយសម្រាប់រូបលោក ដឹកនាំ Watford ខណៈពេលនេះក្រុមកំពុងស្ថិតនៅនៅបាតតារាង Premier League គិតត្រឹមសប្តាហ៏ទី១៤នេះ ។

ប្រភព៖ BBC