ខ្សែ​ការពារ​ហុល្លង់​កីឡាករ Matthijs De Ligt បាន​និយាយ​ប្រាប់អ្នក​សារព័ត៌មាន Voetbal Primeur ថា: ខ្លួន​មិន​ស្ដាយ​ក្រោយ​ជាដាច់ខាត ដែលវានមក​រួមរស់​ជាមួយនឹង​ក្លឹប Juventus។

កីឡាករ​ De Ligt ដែលកើតឆ្នាំ១៩៩៩ ​រូប​នេះ​បាន​លើកឡើង​បន្តទៀតថា៖ ” ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទេ ដែល​បាន​ផ្លាស់​ទៅ​កាន់​ក្លឹបសេះបង្កង់ Juventus មួយនេះ ។ ពួក​គេ​សរសេរ​ច្រើន​ណាស់ ដើម្បី​បំប៉ោង​រឿង​នេះ ” ។

De Ligt មានវ័យ២០ឆ្នាំ នឹងកំពស់ ១មែត្រ៨០ បាន​បន្ត​ថា៖ ” ប្រសិន​បើ​មនុស្ស​ដូច​ Kluivert និយាយ​ វា​ហាក់​ដូច​ជា​ការ​ពិត​អញ្ចឹង​ ប៉ុន្តែ​មិនមែន​ទេ វា​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​របស់​គាត់​ប៉ុណ្ណោះ ” ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ នាយក​ផ្នែក​ក្លឹប​ថ្នាល​ Barcelona លោក Patrick Kluivert បាន​លើកឡើង​ថា De Ligt ជ្រើសរើស​យក Juventus ជា​ការ​សម្រេច​ចិត្ត​ខុស​មួយ៕