ខ្សែការពារហុល្លង់កីឡាករ Matthijs De Ligt បាននិយាយប្រាប់អ្នកសារព័ត៌មាន Voetbal Primeur ថា: ខ្លួនមិនស្ដាយក្រោយជាដាច់ខាត ដែលវានមករួមរស់ជាមួយនឹងក្លឹប Juventus។
កីឡាករ De Ligt ដែលកើតឆ្នាំ១៩៩៩ រូបនេះបានលើកឡើងបន្តទៀតថា៖ ” ខ្ញុំមិនស្ដាយក្រោយទេ ដែលបានផ្លាស់ទៅកាន់ក្លឹបសេះបង្កង់ Juventus មួយនេះ ។ ពួកគេសរសេរច្រើនណាស់ ដើម្បីបំប៉ោងរឿងនេះ ” ។
De Ligt មានវ័យ២០ឆ្នាំ នឹងកំពស់ ១មែត្រ៨០ បានបន្តថា៖ ” ប្រសិនបើមនុស្សដូច Kluivert និយាយ វាហាក់ដូចជាការពិតអញ្ចឹង ប៉ុន្តែមិនមែនទេ វាគ្រាន់តែជាការសន្និដ្ឋានរបស់គាត់ប៉ុណ្ណោះ ” ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ នាយកផ្នែកក្លឹបថ្នាល Barcelona លោក Patrick Kluivert បានលើកឡើងថា De Ligt ជ្រើសរើសយក Juventus ជាការសម្រេចចិត្តខុសមួយ៕