ហង្សក្រហម Liverpool នឹងត្រូវធ្វើការប្រកួតព្រឹត្តការណ៏ ២ ផ្សេងៗគ្នា ក្នុងកំលុងពេលត្រឹមតែ ២៤ម៉ោងបន្ទាប់ពីសហព័ន្ធបាល់ទាត់អង់គ្លេសបានប្រកាសថា កាលបរិច្ឆេទនៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ League Cup រឺ Carabao Cup របស់ពួកគេជាមួយក្រុម Aston Villa នឹងមិនត្រូវបានផ្លាស់ប្តូរឡើយ។

ក្រុមរបស់គ្រូបង្វឹកលោក Jurgen Klopp និងត្រូវជួបប្រកួតគ្នា Villa នាថ្ងៃទី១៧ ធ្នូវេលាម៉ោង ១៩:៤៥ ហើយនឹងត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup នៅប្រទេសកាតានៅថ្ងៃបន្ទាប់នាវេលាម៉ោង ១៧: ៣០(ម៉ោងសកល)។

បើទោះបីជាយ៉ាងនេះក្តីគ្រូបង្វឹកអាឡឺម៉ង់លោក Jurgen Klopp បានច្រានចោលការរំពឹងទុកនៃការប្រកួតទាំងពីរ។ ប៉ុន្តែគណៈកម្មាការរៀបចំការប្រកួតរឺហៅកាត់ថា EFL បាននិយាយថាសហព័ន្ធរក្សាកាលបរិច្ឆេទតាមសំណើពីភាគីក្លឹបទាំងសងខាង។ យ៉ាងណាមិញក្រុម Liverpool និងប្រើប្រាស់កីឡាករ ២ក្រុមផ្សេងគ្នាដើម្បីចូលរួមការប្រកួតដ៏សំខាន់ទាំងពីរនេះ។

ការពិត Liverpool ធ្លាប់ជួបព្រឹត្តការណ៏ដូចគ្នានេះ ជាលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំ១៩៨៦ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Dalglish នៅពេលបរាជ័យ ចាញ់ Man Utd ០-១ នៅថ្ងៃណូអ៊ែល(២៦ធ្នូ) មុនពេលផ្តួលក្រុម Sheffield ១-០ នៅថ្ងៃបន្ទាប់(២៧ធ្នូ)។