លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានច្រានចោលការចោទប្រកាន់របស់លោក Pep Guardiola គ្រូបង្វឹកនៃក្រុម Manchester City ថា ខ្សែប្រយុទ្ធ Sadio Mane គឺជាអ្នកធ្វើពុតជាដួល នៅមុនពេលក្រុមទាំង២ជួបគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍ក្រោយ។

Mane បានរងពិន័យកាតក្រហម ក្រោយពីមិនអាចខកខានក្នុងការទទួលបានបាល់ប៉េណាល់ទី ហើយបន្ទាប់មក បានជួយឲ្យមិត្តរួមក្រុមស៊ុតបាល់បញ្ចូលទី១គ្រាប់ មុននឹងរកបានគ្រាប់បាល់ឈ្នះ ក្នុងពេលក្រុមខ្លួនយកឈ្នះ ២-១ នៅលើទឹកដីក្រុម Aston Villa កាលពីថ្ងៃសៅរ៍។ លោក Guardiola ដែលក្រុមរបស់លោកក៏បានស៊ុតបាល់បញ្ចូលទីនៅចុងម៉ោង ដើម្បីផ្តួលក្រុម Southampton ផងដែរនោះ បាននិយាយទាក់ទងនឹងតារាឆ្នើមអន្តរជាតិសេណេហ្គាល់រូបនេះ ថា៖ «ពេលខ្លះ រូបគេបានធ្វើពុតជាដួល។ ពេលខ្លះ រូបគេមានជំនាញខាងស៊ុតបាល់ដ៏អស្ចារ្យនៅនាទីចុងក្រោយ»។

លោក Klopp ដែលត្រៀមរៀបចំក្រុមខ្លួនសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Genk នៅរាត្រីនេះ បានច្រានចោលការចោទប្រកាន់នោះ តាមរយៈការបញ្ជាក់ថា៖ «ខ្ញុំមិនប្រាកដ១០០% ថា លោកបាននិយាយអំពី Sadio ឬក៏យើងឡើយ»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំមិនបានឮឈ្មោះរបស់ Sadio ឬដឹងពីរបៀបដែលយើងបានដឹងឲ្យបានឆាប់ចំពោះបញ្ហាដែលកើតឡើងក្នុងការប្រកួតឡើយ។ ខ្ញុំអាចនិយាយថា Sadio មិនមែនជាអ្នកធ្វើពុតជាដួលឡើយ។ ក្នុងការប្រកួតជាមួយនឹង Aston Villa រូបគេបានរងនូវការប៉ះទង្គិច និងបានដួល»៕

ប្រភពព័ត៌មាន៖ Channel News Asia