ខ្សែបម្រើ-ប្រយុទ្ធ Eden Hazard មិនមានឈ្មោះសម្រាប់ក្រុមអធិរាជស Real Madrid ក្នុងការប្រកួតក្របខណ្ឌ La Liga សប្តាហ៏ទី៩ នៅថ្ងៃសៅរ៍នេះទល់នឹងក្រុមម្ចាស់ផ្ទះ Mallorca នាកីឡាដ្ឋាន San Moix នាវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃអាទិត្យទី ២០ តុលា ២០១៩នេះ ស្របពេលក្រុមអធិរាជសបានបរាជ័យលើកដំបូង នៅក្របខណ្ឌ La Liga ក្រោមថ្វីជើង Mallorca ក្នុងលទ្ធផល១:0។

កីឡាករអន្តរជាតិបែលហ្ស៊ិកវ័យ២៨ឆ្នាំរូបនេះនឹងត្រូវខកខានការប្រកួតមួយនេះដោយសារតែជាប់ បំពេញភារកិច្ច មើលថែ ទាំភរិយា ដែលត្រូវសម្រាលបុត្រទី ៤ របស់ខ្លួនខណៈតួនាទីរបស់អតីតកីឡាករក្រុមតោខៀវ Chelsea រូបនេះត្រូវបានជំនួសដោយកីឡាករ Mariano Diaz ជាអតីតខ្សែបម្រើក្រុម Lyon។

ស្របពេលខ្សែបម្រើការពារស្តាំ Dani Carvajal ក៏និងអវត្តមានដោយសារហេតុផលបច្ចេកទេស វាជាពេលវេលាដែលកីឡាករ Brahim ដែលត្រូវបាន Real Madrid ចុះហត្ថលេខានាំយកពី Manchester City កាលពីខែមករា បានត្រូវបង្ហាញខ្លួនក្នុងបញ្ជីឈ្មោះទាំង ១៩នាក់ក្នុងយុទ្ធនាការនេះ។