ប្រភពពីគេទំព័រ Sport១ បានចុះផ្សាយថា Bayern Munich កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខានំាយកខ្សែបម្រើ Christian Eriksen របស់ Tottenham Hotspur កំលុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ២០២០ខាងមុខនេះ។

ក្រុមយក្សអាឡឺម៉ង់មានឆន្ទៈក្នុងការប្រជែងជាមួយ Real Madrid ដែលមានការចាប់អារម្មណ៏ដូចគ្នាជាមួយខ្សែបម្រើសញ្ជាតិដាណឺម៉ាក រូបនេះផងដែរ។ Eriken វ័យ ២៧ឆ្នាំ់់់ ឆ្នាំរូបនេះមានកិច្ចសន្យារយៈពេលតិចជាងមួយឆ្នាំ រូបនេះ ថាគាត់មិនមានចេតនាចង់ចុះកុងត្រាថ្មីទេហើយគាត់រីករាយនឹងចាកចេញពីការផ្ទេរដោយឥតគិតថ្លៃប្រសិនបើ Spurs បដិសេធមិនព្រមលក់មុនពេលកំនត់នោះ។

ក្រោយចំណាយពេល ៦ ឆ្នាំជាមួយក្រុមមានមូលដ្ឋាននៅភាគជើងទីក្រុងឡុងដុងខ្សែបម្រើរូបនេះចង់ស្វែងរកក្លឹបថ្មីដើម្បីមានការប្រកួតប្រជែងផ្សេងទៀតស្របពេលក្រុមមាន់ខ្នាយ Tottenham សង្ឃឹមថានិងមានក្លឹបធំៗធ្វើការប្រកួតប្រជែងគ្នា ដើម្បីដេញថ្លៃរូបគេនៅក្នុងខែមករាដើម្បីចៀសវាងការបាត់បង់កីឡាករឆ្នើមរូបនេះដោយគ្មានតម្លៃខ្លួន។