គ្រូបង្វឹក Mauricio Pochettino និយាយថាគាត់មិនមានការព្រួយបារម្ភអំពីការបណ្តេញចេញពីតួនាទី នោះទេបើ ទោះបីជារូបលោកដឹកនាំក្រុមមិនបានល្អនៅប៉ុន្មានប្រកួតចុងក្រោយនេះក៏ដោយចុះ។ ជាថ្មីម្តងទៀត Spurs បានបរាជ័យចាញ់ក្រុមBrighton ៣-០ កាលពីថ្ងៃសៅរ៍ម្តងទៀត ក្រោយពីពួកគេត្រូវបានក្រុម Bayern Munich ផ្តួលក្នុងលទ្ធផល ៧-២ ក្នុងក្របខ័ណ្ឌ Champions League ។

ម៉្យាងវិញទៀតក្លិបដែល មានមូលដ្ឋាន នៅ ទីក្រុងឡុងក៏ទើបតែធ្លាក់ចេញពីការប្រកួតពានរង្វាន់ Carabao Cup ២ ដោយចាញ់ក្រុមមកពីលីក លំដាប់ ទី ៤អង់គ្លេសគឺ Colchester កាលពីខែកញ្ញា ២០១៩ ។
អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរូបនេះបន្ថែមយ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៏ក្រោយការប្រកួតកាលពីថ្ងៃសៅរ៏នៅកីឡាដ្ឋាន Amex ថាៈ ខ្ញុំមិនព្រួយបារម្ភអ្វីដែលធ្វើឱ្យខ្ញុំព្រួយបារម្ភគឺជីវិតមិនមែនបាល់ទាត់ទេ។

អតីតគ្រូបង្វឹក Southampton រូបនេះបន្តថាៈ បាល់ទាត់គឺជាហ្គេមមួយដែលពេលអ្នកឈ្នះពេលខ្លះអ្នកចាញ់តែលទ្ធផល ឈ្នះឈ្នះជាលទ្ធផលល្អសម្រាប់ អ្នករាល់គ្នា។ការប្រកួតពីរលើកចុងក្រោយនេះវាជាស្ថានភាពលំបាកមួយក្នុង ការទទួលយកប៉ុន្តែខ្ញុំមិនចង់អោយវាក្លាយជារឿងច្រំដែលនោះទេ។