ខ្សែប្រយុទ្ធ Robert Lewandowski បានរកគ្រាប់បាល់បានលើកទី ៩ ហើយក្រោយឆ្លងកាត់ ការប្រកួត​បើក​ឆាក​រដូវកាលថ្មី​ក្របខណ្ឌ Bundesliga អាឡឺម៉ង់ក្នុងសប្តាហ៏ទី៥នេះ ខណៈ ក្រុមម្ចាស់ជើងឯក Bayern Munich បានយក​ឈ្នះក្រុមភ្ញៀវ Cologne ក្នុងលទ្ធផល ៤:0កាលពីថ្ងៃសៅរ៏ទី២១ កញ្ញា ២០១៩ ម្សិលមិញនេះ។

៤គ្រាប់របស់គ្រូបង្វឹកលោក Mateo Kovacic រកបានដោយខ្សែប្រយុទ្ធ Lewandowski ចំនួន២គ្រាប់​ខណៈខ្សែបម្រើ Philippe Coutinho បន្ថែមគ្រាប់បាល់ទី៣​នៅនាទីទី៦២ដោយបាល់ពិន័យ១១ម៉ែត្រ មុនពេលកីឡាករបម្រុង Ivan Perisic បន្ថែមគ្រាប់បាល់ទី៤នៅនាទីទី៧៣។ជ័យជម្នះនេះនាំអោយ Bayern Munich នៅតែមិនទាន់ស្គាល់ពាក្យថាចាញ់ក្រោយចាប់ផ្តើមរដូវកាលថ្មី មុនពេលស្មើ ១-១ ជាមួយក្រុម RB Leipzig កាលពីចុងសប្តាហ៍មុន។

Bayern Munich ឈរនៅលេខ ២ ក្នុងលីគតាមពីក្រោយ Leipzig ដែលបានយកឈ្នះ Werder Bremen ៣-០ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ដូចគ្នានេះផងដែរ។

មានវីដេអូ: