លោក Niko Kovac គ្រូបង្វឹក Bayern Munich បានជំរុញ ឲ្យ ក្រុមរបស់លោកលេងអោយ​អស់ពីចិត្ត​ពីថ្លើម​បន្ថែមទៀតបន្ទាប់ពីម្ចាស់ជើងឯកអាឡឺម៉ង់ទទួលបានលទ្ធផលត្រឹមស្មើគ្នា ១ទល់និង១ ជាមួយគូ​ប្រជែង​ RB Leipzig នៅក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

កីឡាករ Emil Forsberg របស់ក្រុមម្ចាស់ផ្ទះ បានរកគ្រាប់បាល់តាមស្មើអោយ RB Leipzig វិញដោយ​បាល់ពីន័យ១១ម៉ែត្របន្ទាប់ពីខ្សែ ប្រយុទ្ធប៉ូឡូញ Robert Lewandowski រកបាន​គ្រាប់​បាល់​បញ្ចូលទី លើកទី១៩៩សម្រាប់ក្រុមភ្ញៀវ Bayern Munich នាំមុខមុន។បច្ចុប្បន្នក្រុមការពារតំណែងជើងឯក Bayern Munich ឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុង​តារាង Bundesliga ដោយមាន ២ ពិន្ទុតាមពី​ក្រោយក្រុម​​​លេខ​១ ​RB Leipzig។

គ្រូបង្វឹកសញ្ជាតិក្រូអាតរូបនេះបញ្ជាក់បន្ថែមថា: យើងត្រូវធ្វើការងារសំខាន់បន្ថែមទៀត ការប្រកួត​នេះ​​​យើង​មាន ឱកាស​ច្រើននៅតង់ទី១ ប៉ុន្តែជាអកុសលយើងបាត់បង់ពីរពិន្ទុ និងខក​ខាន​​​ឈរ​នៅ​លំដាប់​កំពូលក្រោយ៤ប្រកួតកន្លងមកនេះ។ដូច្នេះការ​ប្រកួតបន្ទាប់គឺ​យើង​ត្រូ​វ​ខិត​ខំអោ​យ​អស់​ពីលទ្ធភាព។

វីដេអូ: