លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានចូលរួមផ្តល់បទសម្ភាសន៏​ក្នុង​សន្និសីទ សារព័ត៌មានមុនដឹកនាំក្រុមប្រកួត ជាមួយ Valencia នៅវេលាម៉ោង២:00រំលងអធ្រាតឈាន​ចូលថ្ងៃ ទី១៥កញ្ញា ២០១៩ស្អែកនេះ ។

ប្រធានបទសំខាន់ដែលអ្នកចាត់ការសញ្ជាតិអេស្បាញលោក Valverde បានបញ្ចាក់នៅក្នុងព្រឹត្តការណ៏ នេះបន្ទាប់ពីមានសំនួរមួយចំនួនពីសំណាក់អ្នកគាំទ្រ និង បណ្តាញសារពត៌មានចោតសួរ ពី​ស្ថា​នភាព​របួស​​របស់ Messi ដែល​និង​បន្តអវត្តមាន​សម្រាប់​ការប្រកួតជាមួយក្រុម Valencia ព្រម​ទាំង​ការប្រកួត​ក្របខណ្ឌលីកកំពូលអឺរ៉ុប Champion’s League វគ្គជម្រុះក្នុងពូល​នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃ​អង្គារទី ១៧ កញ្ញា ជាមួយ Borussia Dortmund ។

អតីតគ្រូបង្វឹក Bilbao រូបនេះ បានពន្យល់ប្រាប់ទៅវិញពីមូលហេតុ នៃការអូសបន្លាយពេលវេលា​ព្យា​បាល​​​​របួស​​ខ្សែប្រយុទ្ធឆ្នើមរូបនេះដោយបញ្ជាក់ថា :ខ្ញុំមិនមែនជាគ្រូពេទ្យទេ។ ខ្ញុំមានការលំបាកដែល​អាច​និយាយថាគាត់និងវិល​ត្រឡប់មកទាន់ការប្រកួតនៅថ្ងៃអង្គារ៍នេះបើទោះបីជាស្ថានភាពរបស់គាត់​មាន​លក្ខណៈល្អប្រសើរ យ៉ាង​ណាក៏ដោយ ហើយខ្ញុំសង្ឃឹមថាគាត់និងវិលត្រលប់មកជួយក្រុមបានវិញក្នុង​ពេល​ឆាប់​ៗ​នេះ។