លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានចូលរួមផ្តល់បទសម្ភាសន៏ក្នុងសន្និសីទ សារព័ត៌មានមុនដឹកនាំក្រុមប្រកួត ជាមួយ Valencia នៅវេលាម៉ោង២:00រំលងអធ្រាតឈានចូលថ្ងៃ ទី១៥កញ្ញា ២០១៩ស្អែកនេះ ។
ប្រធានបទសំខាន់ដែលអ្នកចាត់ការសញ្ជាតិអេស្បាញលោក Valverde បានបញ្ចាក់នៅក្នុងព្រឹត្តការណ៏ នេះបន្ទាប់ពីមានសំនួរមួយចំនួនពីសំណាក់អ្នកគាំទ្រ និង បណ្តាញសារពត៌មានចោតសួរ ពីស្ថានភាពរបួសរបស់ Messi ដែលនិងបន្តអវត្តមានសម្រាប់ការប្រកួតជាមួយក្រុម Valencia ព្រមទាំងការប្រកួតក្របខណ្ឌលីកកំពូលអឺរ៉ុប Champion’s League វគ្គជម្រុះក្នុងពូលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី ១៧ កញ្ញា ជាមួយ Borussia Dortmund ។
អតីតគ្រូបង្វឹក Bilbao រូបនេះ បានពន្យល់ប្រាប់ទៅវិញពីមូលហេតុ នៃការអូសបន្លាយពេលវេលាព្យាបាលរបួសខ្សែប្រយុទ្ធឆ្នើមរូបនេះដោយបញ្ជាក់ថា :ខ្ញុំមិនមែនជាគ្រូពេទ្យទេ។ ខ្ញុំមានការលំបាកដែលអាចនិយាយថាគាត់និងវិលត្រឡប់មកទាន់ការប្រកួតនៅថ្ងៃអង្គារ៍នេះបើទោះបីជាស្ថានភាពរបស់គាត់មានលក្ខណៈល្អប្រសើរ យ៉ាងណាក៏ដោយ ហើយខ្ញុំសង្ឃឹមថាគាត់និងវិលត្រលប់មកជួយក្រុមបានវិញក្នុងពេលឆាប់ៗនេះ។