ម្ចាស់ពានរង្វាន់ខ្សែការពារល្អបំផុតប្រចាំឆ្នាំ Virgil van Dijk បានតបន្តកុងត្រាថ្មីបន្ថែមរហូតដល់ឆ្នាំ២០២៥ លើកុងត្រាចាស់ដែលនៅសល់ ក្រោយលេងបាន២រដូវកាលដ៏ជោគជ័យជាមួយនឹងក្រុមហង្សក្រហម Liverpool។ កុងត្រាបន្ថែមរបស់ van Dijk នឹងធ្វើឲ្យខ្សែការពារសញ្ជាតិហូឡង់ស្នាក់នៅទឹកដី Merseyside ដល់ឆ្នាំ២០២៥ និងទទួលថ្លៃនឿយហត់២សែនផោន ខណៈពីមុនរូបគេបានត្រឹម១,២សែនផោនប៉ុណ្ណោះក្នុង១សប្ដាហ៍។
Van Dijk ទើបឈ្នះពាន UEFA men’s player កាលពីពេលថ្មីៗក្រោយជួយ Liverpool ឈ្នះ UCL រដូវកាលមុន។ Virgil van Dijk ជាខ្សែការពារទិញពី Southampton តម្លៃ៧៥លានផោន ក៏ជាបេក្ខភាពឈានមុនខក្នុងការឈ្នះ Best FIFA និង Ballon d’Or ផងដែរសម្រាប់ឆ្នាំ២០១៩នេះ៕
គួរបញ្ជាក់ផងដែរថា នៅចុងក្រោយគេបំផុត សម្រាប់ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ UEFA ត្រូវធ្លាក់ទៅលើកីឡាករ Virgil Van Dijk របស់ក្លិប Liverpool ដោយបានយកឈ្នះកីឡាករ Lionel Mesi និង Cristiano Ronaldo គ្រងពាន UEFA Best Men’s POTY រដូវកាលនេះតែម្តង៕