បងប្អូនត្រកូល Hazard ទាំងពីររូបគឺ Eden Hazard កំពុងលេងអោយ Real Madrid និង Thogan Hazard កំពុងលេងអោយ Dortmund ដែលបានរងរបួសភ្លៅ (Eden) និងឆ្អឹងជំនី (Thogan) នឹងត្រូវអវត្តមានក្នុងវគ្គជម្រុះ ទាំងពីរប្រកួតរបស់ក្រុមជម្រើសជាតិ បែលហ្ស៊ិកក្នុងវគ្គជម្រុះយូរ៉ូ ២០២០ ។ មិនដូចការរំពឹងទុកថានិង អវត្ត មានកីឡាករឆ្នើមជាបង Eden Hazard តែម្នាក់នោះទេប៉ុន្តែប្អូនប្រុស Thorgan ក៏ត្រូវអវត្តមាននៅ សប្តាហ៍ នេះដែរ។

ខ្សែប្រយុទ្ធជើងចាស់ Hazard មិនទាន់បង្ហាញខ្លួនជាផ្លូវការចូលលេងនៅក្របខណ្ឌ La Liga ជាមួយក្រុមអធិរាជសនោះទេ បន្ទាប់ពីផ្លាស់ចេញពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃ ១០០ លានផោន នៅមុនការបើករដូវកាលថ្មី LaLiga (២០១៩-២០២០)។

Eden Hazard កីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវបាន គ្រូបង្វឹក Roberto Martinez របស់បែលហ្សិគប្រាប់ថាមិនប្រថុយប្រថានដាក់អោយរូបគេចូលលេងនោះទេព្រោះតែរបួសមិនទាន់ជាសះស្បើយ ស្របពេលគ្រូបង្វឹក Real Madrid លោក Zinedine Zidane ផ្តល់យោបល់ដូចគ្នាថា Hazard មិនទាន់អាចចូលលេងបានជាលក្ខណៈអន្តរជាតិក្នុងវគ្គជម្រុះ Euro ២០២០ជាមួយ សាន់ម៉ារីណូនិងស្កុតឡេនបាននៅឡើយទេ។