Juventus នៅតែចិញ្ចឹមចិត្តចុះចុះហត្ថលេខានាំយក ខ្សែបម្រើ Ivan Rakitic របស់ក្រុម Barcelona ក្នុង​កិច្ច​ព្រមព្រៀងយកកីឡាករម្នាក់របស់ខ្លួនជាថ្នូរដើម្បីដោះដូរគ្នាជាមួយកីឡាករអន្តរជាតិក្រូអាតមុនពេលទីផ្សារដោះ​ដូរ​កីឡាករនៅក្របខណ្ឌ La Liga និងបិទនៅថ្ងៃច័ន្ទទី ២ សីហា ២០១៩នេះ។

ចំណាប់អារម្មណ៍របស់ក្លឹបម្ចាស់ជើងឯកអ៊ីតាលីចង់បាន Rakitic មិនមែនជារឿងថ្មីទេបន្ទាប់ពីរូបគេជាតួអង្គនៃការផ្លាស់ប្តូរទៅកាន់ក្លឹប Paris Saint-Germain ដើម្បីនាំយក Neymar មកកាន់ Camp Nou កំពុងនៅជាប់គាំង ដូច្នេះ​ក្រុម Juventus បានសម្រេចដាក់ឈ្មោះ ខ្សែបម្រើអាឡឺម៉ង់ Emre Can ជាបេក្ខភាពដើម្បីដោះដូរ។

យោងតាមប្រភពដដែលបន្តថាៈការចរចារវាងក្លឹបទាំងពីរកំពុងដំណើរការខិតទៅមុខ ស្របពេល Rakitic អង្គុយ​ជា​កីឡាករបម្រុងកំលុងពេលជំនួបដែល Barcelona បានត្រឹមស្មើជាមួយ Osasuna កាលពីថ្ងៃសៅរ៏ កន្លង​មក​នេះ។