អតីតគ្រូបង្វឹក Chelsea លោក Maurizio Sarri កំពុងទទួលការព្យាបាលជំងឺរលាកសួតក្រោយពី ការសន្មត់​ជា​លើកដំបូងរបស់ក្រុមគ្រូពេទ្យថាជាជំងឺផ្តាសាយ។ អ្នក​ចាត់​ការទូទៅ​បច្ចុប្បន្នរបស់ក្រុម Juventus មានវ័យ ៦០ ឆ្នាំរូបនេះបានទើបតែខកខានដឹកនាំការប្រកួត​មិត្តភាពកាលពីចុងសប្តាហ៍​កន្លងទៅ​ជា​​មួយក្រុម Triestina ។

ក្រោយបង្ហាញខ្លួននៅទីហ្វឹកហាត់របស់ក្លឹបកាលពីថ្ងៃច័ន្ទ តែបន្ទាប់ពីមានអការៈមិនស្រួលខ្លួន​ក្រុម​ Juventus​ បាន​​​ចាប់ផ្តើមធ្វើការព្យាបាលរូបលោកភ្លាមៗក្រោយ រោគវិនិច្ឆ័យរកឃើញរកឃើញថា​បុរសសញ្ជាតិអ៊ីតាលីរូបនេះ​​មាន​ជំងឺ​រលាក​​សួត។ក្រុម Juventus និងត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Parma សម្រាប់ការប្រកួតបើករដូវកាល Serie A របស់ពួកគេនៅថ្ងៃសៅរ៍នេះហើ​យក្រុមនៅ មិនទាន់​បញ្ជាក់​ច្បាស់ទេថាលោក Sarri នឹងចូលមក​ដឹកនាំ​ក្រុម​បាន​រឺយ៉ាងណា?

គួរបញ្ចាក់ផងដែរថាលោក Sarri បានផ្លាស់ ពីក្លិប Napoli ទៅដឹកនាំក្រុមក្រុមតោខៀវ Chelsea កាលពី​ខែ​កក្កដា​ឆ្នាំ ២០១៨ និងបានឈ្នះពានរង្វាន់ Europa League ជាមួយក្លឹបមានមូលដ្ឋានៅភាគខាង​លិចទី​ក្រុងឡុង​ក្រោយ​ចំណាយពេល មួយរដូវកាលនៅកីឡាដ្ឋាន Stamford Bridge និងបាន​សម្រេច​ចិត្ត​វិល​ត្រលប់​មក​ដឹកនាំក្រុម Juventus កាលពីខែមិថុនា បន្ទាប់ពីអតីតគ្រូបង្វឹក Massimiliano Allegri លាលែងពីតំណែង។